Pages

Background And Summary of A(H7N9)



ប្រវត្តិនិងសេចក្តីសង្ខេបនៃការបង្ករោគរបស់វីរុសផ្តាសាយ A(H7N9)ទៅលើមនុស្ស (៥-មេសា-២០១៣)

 
ក្នុងរយៈពេល២ទៅ៣សប្តាហ៍កន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានទទួលសេចក្តី រាយការណ៍ពីប្រទេសចិនស្តីពីការបង្ករោគនៃវីរុសផ្តាសាយប្រភេទ A(H7N9) ទៅលើមនុស្ស។ វីរុសផ្តាសាយប្រភេទ A(H7N9) គឺជាវីរុសមួយប្រភេទក្រុមតូច ក្នុងចំណោមវីរុសប្រភេទក្រុមធំៗ នៃ វីរុស H7 ដែលជាទូទៅគេឃើញកើតមាននៅលើបក្សី។

ការបង្កររោគទៅលើមនុស្សដោយសារវីរុសប្រភេទក្រុមតូចៗនៃវីរុសផ្តាសាយប្រភេទ H7 (H7N2, H7N3 និង H7N7) ត្រូវបានគេរាយការណ៍រួចមកហើយនៅក្នុងប្រទេស ហូឡង់ អ៊ីតាលី កាណាដា សហរដ្ឋអាមេរិក ម៉ិចសិកូ និង ចក្រភពអង់គ្លេស។ ការបង្ករោគនេះកើតឡើងដោយសារការពាក់ព័ន្ធ ជាមួយនឹងពួកបសុបក្សី។ ការបង្កររោគមានចំបងទៅលើសន្ធានភ្នែកនិងរោគសញ្ញាបន្ថែមនៃ ប្រព័ន្ធដង្ហើមផ្នែកខាងលើ ដែលមិនរាប់បញ្ចូលករណីបាត់បង់ជីវិតដែលកើតមាននៅប្រទេស ហូឡង់។

 សេចក្តីរាយការណ៍ដែលទទួលបានពីប្រទេសចិនគឺជាករណីដំបូងគេនៃការបង្ករោគរបស់វីរុសប្រភេទ A H7N9 ទៅលើមនុស្ស។ 

ការសិក្សារោគរាតត្បាត

ករណីរាយការណ៍ផ្សេងៗគ្នាពីមន្ទីរពិសោធន៍ បានមកពីខេត្តមួយចំនូននៅប្រទេសចិនប៉ែកខាងកើត និងតំបន់មិនស្គាល់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធ។ គ្រប់អ្នកជម្ងឺទាំងអស់បានធ្លាក់ខ្លួនឈឺយ៉ាង ធ្ងន់ធ្ងរនិងខ្លះទៀតបានបាត់បង់ជីវិត។
មានក្រុមគ្រួសារចំនួនពីរដែលត្រូវបានរាយការណ៍ឡើង។ ក្រោយពីក្រុមគ្រួសារទាំងពីរនេះ ពុំមានករណីផ្សេងទៀតដែលត្រូវបានរាយការណ៍ដល់ក្រុមការងារសុខភាពឡើយ។
ប្រភពនៃការបង្ករោគ និងរបៀបចម្លងនៅមិនទាន់បានដឹងនៅឡើយទេ។ ពុំមានការពាក់ព័ន្ធនៃ ការកើតឡើងនៃជម្ងឺក្នុងចំណោមហ្វូងសត្វ រឺ​ការរីកសាយច្បាស់លាស់ណាមួយក្នុងហ្វូងសត្វដែល ត្រូវបានកើតទៅលើនោះឡើយ។ មានករណីខ្លះដែលបានទទួលបានជាប់ពាក់ព័ន្ធជាមួយសត្វ រឺ បរិស្ថានដែលសត្វរស់នៅ។ វីរុសត្រូវបានរកឃើញនៅក្នុង សត្វព្រាបក្នុងទីផ្សារប្រទេសសៀងហៃ។ ភាពដែលអាចចម្លងពីសត្វទៅមនុស្ស និង ពីមនុស្សទៅមនុស្សគឺគេកំពុងធ្វើការស៊ើបអង្កេត នៅឡើយ។ សមាជិកក្នុងគ្រួសារអាចប្រឈមនឹងការចម្លងពីមនុស្សទៅមនុស្ស ក៏ប៉ុន្តែករណីក្រុម គ្រួសារទាំងពីរខាងលើ គឺមិនទាន់មានការអះអាងពីមន្ទីរពិសោធន៍និងគ្មានភស្តុតាងណាបញ្ជាក់ ពីការចម្លងរោគក្នុងចំណោមមនុស្សនៅឡើយទេ។

ការបង្ហាញពីគ្លីនិក 

កត្តាគ្លីនិកចំបងក្នុងចំណោមអ្នកជម្ងឺភាគច្រើនគឺជម្ងឺប្រព័ន្ធផ្លូវដង្ហើមដែលជាលទ្ធផលធ្វើអោយមាន ការរលាកសួតធ្ងន់ធ្ងរ។ រោគសញ្ញារួមមាន គ្រុនក្តៅ ក្អកនិងហត់។ អ្នកជម្ងឺទាមទារអោយមាន ការថែទាំយ៉ាងដិតដល់និងការប្រើម៉ាស៊ីនជំនួយដង្ហើម (Ventilation)។ ទោះបីជាយ៉ាងណាក៏ដោយ ផលវិបាកនៃការបង្កររោគនេះគឺពុំទាន់មានពត៌មានជាក់លាក់នៅឡើយទេ។ 

វិសាណូសាស្ត្រ (ការសិក្សាពីវីរុស)


លក្ខណៈនៃសែន HA មានលក្ខណៈខុសពីសែនHA ដទៃទៀតនៃវីរុសប្រភេទ H7។ សែនខាងក្នុង ទាំង៦ប្រភេទកម្លាយមកពីវីរុសផ្តាសាយប្រភេទ A (H9N2) ដែលកើតមានលើបក្សី នៅអាស៊ី ខាងកើត។ សែន NA គឺស្រដៀងគ្នានឹងសែន NA នៃវីរុសផ្តាសាយប្រភេទ A (H11N9) ដែលត្រូវបាន រកឃើញក្នុងឆ្នាំកន្លងទៅ។ យើងមិនដឹងថា តើហេតុអ្វីបានជា ករណីវីរុសផ្តាសាយប្រភេទ A (H7N9) ត្រូវបានគេរកឃើញនៅពេលឥឡូវនេះ ដូចនេះហើយយើងក៏មិនដឹងថាតើមនុស្សបាន ទទួលការចម្លងយ៉ាងដូចម្តេច។ ការវិភាគតៗគ្នាបានបង្ហាញថា សែននៃវីរុសផ្តាសាយប្រភេទ A(H7N9) ដែលជាករណីដំបូងគេកើតឡើងទៅលើមនុស្សនៅប្រទេសចិន គឺមានប្រភពមកពីសត្វ បក្សី។ ទោះជាយ៉ាងណាក៏ដោយ សែនទាំងនេះក៏បានបង្ហាញនូវសញ្ញានៃការប្រែប្រួលដើម្បីធ្វើការ លូតលាស់ក្នុងថនិកសត្វ។ ការប្រែប្រួលនេះរួមបញ្ចូលនូវសមត្ថភាពនៃការភ្ជាប់ខ្លួនទៅនឹងគ្រឿង ទទួលនៃកោសិការបស់ថនិកសត្វ និងការលូតលាស់ក្នុងសីតុណ្ហភាពប្រហាក់ប្រហែលទៅនឹង រាងកាយថនិកសត្វ (ដែលមានកម្រិតទាបជាងសត្វបក្សី)។  

ការព្យាបាល   

ការធ្វើតេស្តពីមន្ទីរពិសោធន៍នៃប្រទេសចិន បានបង្ហាញថា វីរុសផ្តាសាយប្រភេទ A(H7N9) គឺមាន ភាពស៊ាំនឹងថ្នាំប្រឆាំងវីរុសផ្សេងៗដូចជា neuraminidase inhibitors (oseltamivir និង zanamivir)។ នៅពេលដែលថ្នាំទាំងនេះត្រូវបានប្រើទៅលើអ្នកជម្ងឺ ពួកគេត្រូវបានរកឃើញថាប្រសិទ្ធភាព របស់ថ្នាំធ្វើការប្រឆាំងទៅនឹងវីរុសផ្តាសាយតាមរដូវ និង វីរុសផ្តាសាយប្រភេទ  A (H5N1)ទៅវិញ។ ពុំទាន់មានបទពិសោធន៍ណាមួយដែលអះអាងក្នុងការប្រើថ្នាំទាំងនេះក្នុងការព្យាបាលការចម្លងរោគ របស់វីរុស H7N9ទេ។
  
ការការពារ 

ពុំទាន់មានវ៉ាក់សាំងក្នុងការការពារការចម្លងនៃវីរុសផ្តាសាយប្រភេទ A(H7N9) នៅឡើយទេ បើទោះ បីជាវីរុសនេះត្រូវបានគេញែកចេញនិងចាត់ថ្នាក់ផ្សេងពីវីរុសមុនៗក៏ដោយ។ ជំហានដំបូងក្នុងការរក អោយឃើញនូវវ៉ាក់សាំងគឺការជ្រើសយកវីរុសប្រភេទណាមួយដែលអាចប្រើជាវ៉ាក់សាំងបាន។ WHO បានធ្វើការសហការណ៍នឹងដៃគូរដទៃទៀត នឹងបន្តធ្វើការចាត់ថ្នាក់វីរុសផ្តាសាយប្រភេទ A(H7N9)ផ្សេងទៀត ដើម្បីសម្រេចបានវ៉ាក់សាំង។ វីរុសដែលមានប្រយោជន៍អាចប្រើជាវ៉ាក់សាំង ទាំងនេះ គឺជាការចាំបាច់សំរាប់ការផលិតវ៉ាក់សាំង។
ខណៈដែលប្រភពនៃការចម្លងរោគនិងរបៀបចម្លងនៅមិនទាន់ត្រូវបានគេរកឃើញ យើងគួរធ្វើការ ប្រុងប្រយ័ត្នដោយការគោរពតាមក្បួនអនាម័យដើម្បីការពារ។ សម្រាប់ដំបូន្មានក្នុងការចម្លងស្តីពី ការរៀបចំសត្វនិងចំណីអាហារ សូមចុច http://www.who.int/influenza/human_animal_interface/faq_H7N9/en/ ការណែនាំការពារការចម្លងនិងការគ្រប់គ្រងក្នុងការថែរទាំសុខភាព សូមចុច http://www.who.int/csr/resources/publications/swineflu/WHO_CDS_EPR_2007_6/en/index.html

សកម្មភាពបច្ចុប្បន្ន

WHO បានគ្រប់គ្រងយ៉ាងដិតដល់តាំងអំពីការរកឃើញករណីដំបូងគេនិងកំពុងតែធ្វើការជាមួយ ដៃគូរដ៏ទៃទៀតដើម្បីធ្វើអោយប្រាកដទៅលើកម្រិតនៃការរៀបចំជាមុនដែលវីរុសថ្មីអាចនឹង រកឃើញបន្ថែមជាអាចចម្លងធ្វើអោយកើតមានក្នុងសហគមន៍។ យើងក៏កំពុងតែធ្វើការជាមួយនឹង ដៃគូរសុខភាពសត្វដើម្បីធ្វើការស៊ើបអង្កេតពីការចម្លងក្នុងប្រភពសត្វ។ មានវីរុសមួយចំនួនបង្ក អោយមានការចម្លងពីមនុស្សទៅមនុស្សមានដែលកំណត់ដូចជាការប៉ះពាល់យ៉ាងជិតស្និទ្ធនៃ សមាជិកក្នុងគ្រួសារ ក៏ប៉ុន្តែមិនបណ្តាលដល់អោយមានការរីកសាយក្នុងសហគមន៍នោះទេ។
សកម្មភាពដែល WHO ធ្វើការទាក់ទងជាមួយអជ្ញាធរជាតិនិងដៃគូរបច្ចេកទេសរួមមាន៖
-         ពត៌មានគឺត្រូវបានផ្តល់ទៅកាន់ប្រទេសដែលស្ថិតនៅក្រោម សម្ព័ន្ធសុខភាពអន្តរជាតិ (IHR)
-         បន្ថែមការតាមដានទៅលើករណីជម្ងឺរលាកសួតដែលមិនដឹងពីមូលហេតុ ដើម្បីធ្វើអោយ ប្រាកដទៅលើការរកឃើញថ្មីៗនិងការអះអាងករណីថ្មីៗពីមន្ទីរពិសោធន៍
-         ការស៊ើបអង្កេតពីការរាតត្បាយនៃមេរោគ រួមបញ្ចូលទាំងការប៉ានប្រមាណនៃករណីសង្ស័យ និងការរាយការណ៍ពីករណីរកឃើញ
-         ការសហការណ៍យ៉ាងដិតដល់ជាមួយនឹងដៃគូរសុខភាពសត្វ ជាពិសេសអង្គការសុខភាព សត្វពិភពលោក (OIE) មន្ត្រីផ្នែកចំណីអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និង ប្រព័ន្ធ OIE/FAO នៃអ្នកកោសលវិច័យទៅលើគ្រុនផ្តាសាយបក្សី (OFFLU) ដើម្បីធ្វើការ ស៊ើបអង្កេតពីភាពដែលអាចកើតឡើងទៅលើក្រុមសត្វ និងធ្វើអោយប្រាកដទៅលើសម្ភារៈ និងពត៌មាន រាប់បញ្ចូលទាំងតេស្តមន្ទីរពិសោធន៍័ ដែលត្រូវបានចែករំលែករវាងមន្ទីរ ពិសោធន៍សុខភាពសត្វនិងសុខភាពសាធារណៈ។
-         បន្តការប៉ាន់ប្រមាណទៅលើហានិភ័យនៃស្ថានភាព ក្នុងកិច្ចសហការណ៍នៃការតាមដានគ្រុន ផ្តាសាយសកល WHO និង ប្រព័ន្ធឆ្លើយតប (GISRS) ដែលត្រូវបានសម្រុះសម្រួលដោយ​មជ្ឍមណ្ឌលសហប្រតិបត្តិការណ៍ WHO សម្រាប់សេចក្តីបញ្ជាក់និងការស្រាវជ្រាវអំពីគ្រុន ផ្តាសាយ មជ្ឈមណ្ឌលគ្រុនផ្តាសាយជាតិនិងសម្ព័ន្ធមន្ទីរពិសោធន៍ចំបងនៃមន្ទីរពិសោធន៍ សុខភាពសត្វ សហការណ៍ជាមួយ WHO-OFFLU និងដៃគូរបច្ចេកទេសដទៃទៀត។


 អនុសាសន៍ខ្លះៗរបស់ WHO 
យោងទៅលើស្ថានភាពបច្ចុប្បន្ននិងពត៌មានដែលទទួលបាន WHOបានផ្តល់អនុសាសន៍មួយចំនួន៖

-     នៅពេលដែលមន្ទីរពិសោធន៍ធ្វើតេស្តទៅលើវីរុសផ្តាសាយបានរកឃើញវីរុសផ្តាសាយ ប្រភេទ A ដោយ RT-PCR បានវិភាគទៅលើការរក្សាទុកសែនM និងក្រោយមកទៀតក៏បានរកឃើញ ពីការធ្វើតេស្តបច្ចុប្បន្ននៃសែន H1 H3 និងH5 គឺអវិជ្ជមាន ដូចដែលវីរុសផ្តាសាយប្រភេទ A ដែលមិនអាចចែកជាប្រភេទបាន គួរតែបញ្ជូនយ៉ាងបន្ទាន់ទៅកាន់មជ្ឈមណ្ឌលសហ- ប្រតិបត្តិការណ៍  WHO ដើម្បីធ្វើការវិភាគបន្ត 
-         នៅពេលដែលមានមន្ទីរពិសោធន៍ណាមួយ រឺក៍សមាជិករដ្ឋណាមួយរកឃើញវីរុសផ្តាសាយ ប្រភេទ A  ដែលមិនអាចចែកប្រភេទបាន ការរកឃើញគួរត្រូវបានរាយការណ៍ទៅកាន់  WHO តាមរយៈចំណុចប្រសព្វនៃជាតិរបស់សម្ព័ន្ធសុខភាពអន្តរជាតិដែលទាមទារដោយ IHR 
-      យុទ្ធសាស្ត្រនៃការតាមដានត្រូវបានអនុវត្តដូចគ្នាសម្រាប់ការបង្ករោគទៅលើមនុស្ស ដោយ វីរុសបង្ករោគគ្រុនផ្តាសាយប្រភេទ A(H5N1) 
-         អ្នកជំនាញផ្នែកគ្លីនិកនិងមន្ទីរពិសោធន៍គួរធ្វើការវិភាគទៅលើភាពដែលអាចបង្ករោគ ទៅលើមនុស្សដោយសារវីរុសគ្រុនផ្តាសាយ ដែលមានស្តែងចេញនូវជម្ងឺផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ 
-         អ្នកជំនាញគ្លីនិកត្រូវបានរំលឹកពីការណែនាំជាស្តង់ដារសម្រាប់ការគ្រប់គ្រងការចម្លងរោគ និងការផ្តល់ពត៌មានពីករណីសង្ស័យ 
-         ការណែនាំជាស្តង់ដារគួត្រូវបានអនុវត្តន៍សម្រាប់ចង្កោមនៃការស៊ើបអង្កេតយ៉ាងមុតមាំ ទៅលើការបង្ករោគផ្លូវដង្ហើមធ្ងន់ធ្ងរ 
-         WHO មិនផ្តល់ដំបូន្មានក្នុងការពិនិត្យជាពិសេសក្នុងការនាំចូល ទាក់ទិនទៅនឹងព្រឹត្តិការណ៍ នេះនោះទេ រួមទាំងការរឹតបន្តឹងការធ្វើដំណើរនិងការធ្វើអជីរកម្មផងដែរ។

សេចក្តីសង្ខេប

យោងទៅតាមទ្រឹស្តី វីរុសគ្រុនផ្តាសាយសត្វទាំងឡាយណាដែលអភិវឌ្ឍន៍សមត្ថភាពក្នុងការ ចម្លង រោគទៅមនុស្ស វានឹងអាចចម្លងជាសកលបាន។ ទោះជាយ៉ាងណាក៏ដោយ បើទោះជាវីរុស គ្រុនផ្តាសាយប្រភេទ A(H7N9) ប្រាកដជាអាចចម្លងជាសកលរឺអត់ គឺមិនទាន់ដឹងនៅឡើយទេ។ យោងតាមបទពិសោធន៍បង្ហាញថា មានវីរុសគ្រុនផ្តាសាយសត្វមួយចំនួនដែលត្រូវបានរកឃើញថា អាចចម្លងរោគទៅមនុស្សដោយពេល មិនបានឈានដល់ការបង្កអោយឆ្លងជាសកលនោះទេ ខណៈដែលខ្លះទៀតអាចចម្លងជាសកលបាន។ ការតាមដាននិងស៊ើបអង្កេត នឹងផ្តល់នូវពត័មាន ដែលត្រូវការខ្លះៗដើម្បីធ្វើការកំណត់បង្ហាញច្បាស់លាស់។

WHO បន្តធ្វើការសហការណ៍យ៉ាងស្អិតរមួតជាមួយនឹងអជ្ញាធរនិងដៃគូរបច្ចេកទេសដើម្បីទទួល បាននូវការស្វែងយល់ពីជម្ងឺនេះដែលមានក្នុងខ្លួនមនុស្សនិងបន្តក្នុងការផ្តល់ពត៌មានថ្មីៗបន្ថែម។ WHO  បន្តធ្វើការប៉ាន់ប្រមាណសារជាថ្មីក្នុងករណីដែលជាប់ពាក់ព័ន្ធ។ ខណៈដែលពត៌មានអាចនឹងទទួលបាន WHO នឹងធ្វើការកែប្រែសេចក្តីណែនាំនិងសកម្មភាពយោង ទៅតាមការរកឃើញ។

ដកស្រង់និងបកប្រែពីសេចក្តីប្រកាសរបស់ WHO ៖ 

No comments:

Post a Comment