Pages

How To Fall Asleep Fast

វីធីសាស្រ្តជួយអោយគេងលក់បានឆាប់
នៅពេលដែលអ្នកមានរឿងរ៉ាវនិងក្តីបារម្ភជាច្រើនដែលវិលវល់នៅក្នុងខួរក្បាលរបស់អ្នកនៅពេលយប់ វាអាចនឹងធ្វើអោយអ្នកមិនអាចគេងលក់បាន។ សូមព្យាយាមតាមវិធីសាស្ត្រខាងក្រោមដើម្បីជួយអោយគេងលក់បានរហ័សនិងដើម្បីជួយអោយបានអាយុវែង។

១. រៀបចំបន្ទប់គេងអោយបានរៀបរយ
ក. ការររៀបចំបន្ទប់គេងអោយរៀបរយ នេះគឺមានន័យថា រក្សាបន្ទប់គេងអោយបានស្អាត មិនអោយមានសំណល់ផ្សេងៗនិងមានអារម្មណ៍ថាស្រស់ស្រាយ។ ផ្លាស់ប្តូរកម្រាលជារៀងរាល់អាទិត្យ ប្រើខ្នើយទន់ៗ និងព្យាយាមផ្លាស់ប្តូរខ្យល់អាកាសស្រស់ស្រាយយ៉ាងហោចណាស់អោយបានជារៀងរាល់ថ្ងៃ។  
ខ. ចៀសវាងការទុកកុំព្យូទ័រ ទូរស័ព្ទ គ្រឿងឌីជីថលរឺទូរទស្សន៍ក្នុងបន្ទប់គេង។ ឧបករណ៍អេឡិចត្រូនិចទាំងអស់នេះធ្វើអោយបន្ទប់គេងហាក់បីដូចជាទីកំសាន្តច្រើនជាងទីសម្រាក។ វានឹងធ្វើអោយអ្នកមិនសូវចាប់អារម្មណ៍ក្នុងការគេងរឺអាក្រក់ជាងនេះ នឹងធ្វើអោយអ្នកគេងមិនទៀងពេលវេលា និង គេងមិនគ្រប់គ្រាន់។
  • ប្រសិនបើអ្នកចង់ប្រើឧបករណ៍ទាំងអស់នេះ អ្នកអាចទុកវានៅក្រៅទ្វារបន្ទប់គេងមុនពេលសម្រាក។ អ្នកអាចតំឡើងឧបករណ៍សាកភ្លើងអោយបានច្រើនកន្លែង ដើម្បីងាយស្រួលក្នុងការប្រើឧបករណ៍អេឡិចត្រូនិចនៅកន្លែងផ្សេងៗបានតាមចិត្ត។
  • ត្រូវបញ្ឈប់ការប្រើប្រាស់វាក្នុងរយៈពេលយ៉ាងហោចណាស់ក៏មួយម៉ោងមុនពេលគេង ព្រោះវានៅធ្វើអោយអ្នកដក់អារម្មណ៍ជាងការងងុយគេង។  
​គ.​ គួរតែយកនាឡិកាព្យួរចេញពីបន្ទប់គេង។ ប្រសិនបើអ្នកចូលចិត្តផ្ទៀងម៉ោង នោះវាអាចធ្វើអោយអ្នករឹតតែខ្វាយខ្វល់ក្នុងចិត្តនៅពេលដែលអ្នកតែងក្រឡេកមើលម៉ោងដែលខ្លួនមិនទាន់សម្រាក។ 

២. កាត់បន្ថយសកម្មភាពផ្សេងៗរហូតដល់ពេលចូលគេង 
មុនគេងគេងអ្នកគួរចៀសវាងធ្វើសកម្មភាពណាដែលធ្វើអោយខួរក្បាលអ្នកនៅរំញោច។ បំភ្លេចចោលការមើលទូរទស្សន៍ ប្រើកុំព្យូទ័ររឺលេងហ្គេមយ៉ាងតិចណាស់ក៏មួយម៉ោងមុនពេលគេង។ ការរំញោចប្រភេទនេះធ្វើអោយខួរក្បាលនៅមានភាពសកម្ម ផ្ទុយពីធម្មតាដែលត្រូវការសម្រាកនាពេលយប់។  
ក. ការអានសៀវភៅគឺប្រសើរជាងការមើលទូរទស្សន៍ រឺក៏លេងវីដេអូហ្គេម។ ការអានគឺជាសកម្មភាពស្ងប់ស្ងាត់ ដែលនាំអោយគេងលក់បានស្រួល។ ប្រសិនបើសកម្មភាពបែបនេះនៅតែមិនសម្រេច
ខ. ញ៉ាំអាហារល្ងាចអោយបានឆាប់រហ័ស។ វានឹងការពារការរំលាយអាហារដែលជ្រៀតជ្រែកម៉ោងសម្រាករបស់អ្នក។  
គ. ផ្លាស់ប្តូរម៉ោងធ្វើការនៅពេលព្រឹកវិញ។ ការធ្វើការនៅពេលល្ងាច ធ្វើអោយអ្នកដក់ដាមអារម្មណ៍នៅពេលដែលដល់ម៉ោងអ្នកត្រូវសម្រាក។ប្រសិនបើមិនទាន់បានអនុវត្តន៍ ចូរព្យាយាមតាមវិធីសាស្ត្រនេះ ដែលនឹងធ្វើអោយអ្នកមានសុខភាពប្រសើរនិងគេងបានលក់បានស្រួលជាងនៅពេលយប់។
ឃ. ប្រមូលបញ្ហានិងក្តីបារម្ភទុកទៅម្ខាងមុនពេលគេងជាជាងគេងគិតនិងបារម្ភពីវា។ វិធីសាស្ត្រអនុវត្តន៍មធ្យោបាយនេះរួមមាន៖
  • ធ្វើតារាងសកម្មភាពសម្រាប់ថ្ងៃស្អែក    រៀបចំអ៊ុតឯកសណ្ឋានរឺក៏រៀបចំសម្ភារៈដែលត្រូវការសម្រាប់ទៅធ្វើការរឺសាលារៀនទុកអោយហើយ
  • សសេរនូវអ្វីដែលធ្វើអោយអ្នកកង្វល់ចិត្តនៅក្នុងក្រដាស់រឺសៀវភៅកត់ត្រា ដើម្បីបញ្ចេញ អារម្មណ៍ទាំងនោះនៅពេលយប់។
  • សសេរនូវដំណោះស្រាយដែលអ្នកអាចប្រមើលទុកសម្រាប់បញ្ហានៅថ្ងៃស្អែកជំនួសអោយការដែលអ្នកត្រូវគេងស្ថិតក្នុងមួយលានបញ្ហា ទាំងដែលអ្នកបានគិតវាទុករួចមកហើយ។ វាធ្វើអោយអ្នកកាន់តែច្របូកច្របល់បន្ថែម។  
៣. ការប្រើប្រាស់សកម្មភាពសម្រាកមួយចំនួន 

ក. សាកហាត់ធ្វើ សមាធិរឺក៏ពិសារថ្នាំមុនពេលចូលគេង។ វិធីទាំង២នេះ អាចជួយអោយអ្នកស្ងប់អារម្មណ៍និងធ្វើអោយមានភាពស្ងប់ស្ងៀម។ ការសម្រាកគ្រប់ផ្នែកនៃរាងកាយគឺជាគន្លឹះក្នុងការងងុយគេង។ ធ្វើការដកដង្ហើមចូលអោយបានវែងៗដើម្បីទទួលបានភាពស្ងប់ស្ងាត់និងស្ងប់អារម្មណ៍។  
ខ. ការងូតទឹកក្តៅឧណ្ហៗ។ ពេលខ្លះការងូតទឹកក្តៅឧណ្ហអាចជួយបន្ធូររាងកាយនិងអារម្មណ៍របស់អ្នកនិងធ្វើអោយអារម្មណ៍ទទួលភាពស្អាតស្រលះ។ ការកម្តៅប្រអប់ដៃនិងប្រអប់ជើងក៏ជាវិធីសាស្ត្រដែលជួយអោយគេងលក់ស្រួលដែរ ដែលផ្ទុយពីភាពត្រជាក់ប្រអប់ដៃនិងជើងធ្វើអោយអ្នកនៅភ្ញាក់មិនងងុយ។
  • ធ្វើការសម្អាតបែបសាមញ្ញៗ។ មិនចាំបាច់ត្រូវការសាប៊ូ ក៏ប៉ុន្តែប្រសិនបើអ្នកចូលចិត្តអ្នកអាចបន្ថែមក្រែមប្រណិតតាមដែលចិត្តចង់។ អ្នកក៏ត្រូវប្រាកដថាកុំចំណាយពេលយូរពេក ព្រោះវាអាចធ្វើអោយស្បែករបស់អ្នកឡើងជ្រួញបាន។ 
គ. ញ៉ាំដំណាប់ក្រៀមប្រហែលមួយក្តាប់រឺផឹកទឹកដោះគោមួយកែវអាចជួយក្នុងការផលិត ទ្រីតូផានដែលជាអាមីណូអាស៊ីតធម្មជាតិមានសកម្មភាពដូចជាថ្នាំសណ្តំ។
៤. ការរៀបចំពន្លឺ
ក. បិទពន្លឺទាំងអស់មុនពេលចូលគេង។ ការដាក់ពន្លឺគឺជាកត្តាសំខាន់ធ្វើអោយអ្នកងងុយគេងរឺមិនងងុយគេង។ ពន្លឺមិនមែនត្រឹមតែរារាំងការផលិតអរម៉ូនដែលផលិតនៅពេលគេងលក់ប៉ុណ្ណោះទេ តែវាក៏ជម្រុញអោយរាងការរបស់អ្នកនៅភ្ញាក់និងមានភាពសកម្ម។ ដូច្នេះ អ្នកគួរបើកពន្លឺស្រទុំ បិទពន្លឺដែលភ្លឺខ្លាំងរឺក៏អាចប្រើទៀនដែលមានសុវត្ថិភាព។ រាងកាយរបស់អ្នកក៏អាស្រ័យទៅនឹងកម្រិតនៃពន្លឺក្នុងការផលិតជាតិ មេឡាតូនីន ដែលបង្កើនភាពងងុយ។ 
ខ. ពាក់ម៉ាសបិទភ្នែក។ ម៉ាសបិទភ្នែកអាចរារាំងគ្រប់ពន្លឺដែលចាំងចូលតាមរយៈទ្វាររឺបង្អួច រឺក៏ពន្លឺណាដែលអ្នកមិនអាចបិទបើកបានដូចជានៅផ្ទះសំណាក់ រឺក៏ពន្លឺដែលចាំងពីដងគោមនៅតាមផ្លូវ។ ពេលខ្លះ ម៉ាសបិទភ្នែកក្លិនផ្កាឡាវែនដ័រ កាន់តែធ្វើអោយអារម្មណ៍ប្រសើរក្នុងការសម្រាក។
  • ការប្រើរនាំងខ្មៅរឺវាំងននតាមបង្អួចអាចជួយការពារពន្លឺដែលចាំងចូលក្នុងបន្ទប់គេងបាន។ នៅពេលដែលអ្នកមិនអាចគេងលក់បានដោយសារពន្លឺ នោះអ្នកក៏នឹងអាចលឺនូវសម្លេងផ្សេងៗទៀតផងដែរ។

៥. ការពង្រឹងភាពផាសុក

ក. ធ្វើអោយខ្លួនអ្នកមានផាសុកភាព។ ចៀសវាងសម្លៀកបំពាក់ចង្អៀតរឺមិនសុខស្រួលរួមទាំងស្រោមជើងនិងភ្នួងសក់ជាដើម។ ហើយត្រូវប្រាកដថា អ្នកបានចូលបន្ទប់ទឹកជាលើកចុងក្រោយមុនពេលចូលគេង ព្រោះការផលិតទឹកនោមជាប្រចាំនោះអាចរំខានការគេងរបស់អ្នកព្រមទាំងអ្នកនឹងមានអារម្មណ៍ថានឿយហត់និងត្រជាក់ដើម្បីក្រោកទៅបន្ទប់ទឹកដែលអាចធ្វើអោយអ្នកភ្ញាក់កាន់តែច្រើន។
ខ. ការរៀបចំកម្រាលគេងរបស់អ្នក។ ធ្វើការត្រឡប់ពូករបស់អ្នកប្រសិនបើវាទ្រោមរឺគគ្រាត។ ហើយប្រសិនបើវារឹងពេក ក្រាលទ្រនាប់ប៉ោងៗ។ ប្រសិនបើអ្នកក្តៅស្អុះស្អាប់ខ្លាំងពេក ធ្វើការកល់ខ្នើយអ្នកអោយខ្ពស់បន្តិច។ ជាចុងក្រោយ ប្រសិនបើកម្រាលរឺភួយធ្វើអោយអ្នកគ្មានផាសុក សូមធ្វើការផ្លាស់ប្តូរវាជាថ្មី។
គ. ប្រើប្រាស់ម៉ាស៊ីនស្រូបសម្លេងពីធម្មជាតិ។ សម្លេងដែលមានកម្រិតទាបជាប្រចាំអាចរំខានអារម្មណ៍របស់អ្នកបាន។
  • អ្នកគួរស្តាប់តន្ត្រីបែបមនោសញ្ចេតនានិងបន្ធូរអារម្មណ៍។ ក៏មានតន្ត្រីមួយចំនួនដែលដែលជំនួយដល់ការគេងលក់ស្រួល។ អ្នកអាចស្វែងរកបានតាមរយៈអ៊ិនធើណិត។ ត្រូវប្រាកដថាតន្រ្តីដែលអ្នកជ្រើសរើសជាប្រភេទតន្ត្រីដែលស្ងប់ស្ងាត់និងមានលក្ខណៈបន្ធូរអារម្មណ៍។
៦​. ការរៀបចំស្ថានភាពគេង

ក. ត្រូវរៀបចំស្ថានភាពគេងអោយបានត្រឹមត្រូវ។អ្នកអាចគេងផ្អៀងរឺផ្ងារ ប្រើខ្នើយក្នុងកម្ពស់សមរម្យសំរាប់កម្ពស់ក្បាលរបស់អ្នក។ ប្រសិនបើអ្នកគេងផ្កាប់នោះអ្នកនឹងត្រូវផ្អៀងក្បាលទៅម្ខាងដែលអាចធ្វើអោយអ្នករមួលករឺឆ្អឹងខ្នង។  
ខ. រៀបចំខ្នើយកើយដោយដាក់អោយករបស់អ្នកស្ថិតក្នុងស្ថានភាពត្រង់។ ប្រសិនបើចាំបាច់អ្នកអាចប្រើខ្នើយកល់ក្រោមជង្គង់របស់អ្នកដើម្បីអោយត្រគាករបស់អ្នកស្ថិតក្នុងស្ថានភាពនឹង។ មានមនុស្សមួយចំនួនប្រើខ្នើយ២ មួយសម្រាប់អោបនិងមួយទៀតសម្រាប់កើយ។ 
 
៧. វិធីសាស្អោយរ្តធ្វើស្ងប់អារម្មណ៍
 
ក. ប្រើប្រាស់វិធីដែលធ្វើអោយស្ងប់អារម្មណ៍ដើម្បីជួយសម្រាកស្មារតីនិងខ្លួនប្រាណរបស់ អ្នក។  (ការភាវនា ការសិតសក់ ការអានសៀវភៅ ការដកដង្ហើមវែងៗ ការសមាធិ --
  • ស្រមៃថាអ្នកនៅលើដុំពពកដ៏ធំទន់ល្មើយមួយ។ គិតដល់ទិដ្ឋភាពនៃពពក សម្រាលទម្ងន់ខ្លួនរបស់អ្នក និងកុំព្យាយាមគិតពីវត្តមានរបស់អ្នក។ អ្នកនឹងអាចមានអារម្មណ៍ថាខ្លួនរបស់អ្នកធ្លាក់មកលើកម្រាលពូកបន្តិចម្តងៗ។
    • ស្រមៃពីអារម្មណ៍ដែលដ៏កក់ក្តៅធ្វើអោយសាច់ដុំនិងសន្លាក់របស់អ្នកសម្រាកដោយចាប់ផ្តើមពីម្រាមជើងរហូតដល់ក្បាល។ ខណៈដែលអ្នកធ្វើ អ្នកគួរដកដង្ហើមវែងៗនិងជ្រៅ ដើម្បីបន្ធូរសាច់ដុំរបស់អ្នក។
    • ចំណាយពេលអោយបានច្រើនទៅលើស្មានិងមុខ ព្រោះវាជាទីតាំងដែលសាច់ដុំផ្ទុកនូវភាពតានតឹងច្រើន។ នៅខណៈពេលដែលខ្លួនប្រាណទាំងមូលរបស់អ្នកបានសម្រាក វានឹងធ្វើអោយខ្លួនរបស់អ្នកហាក់ដូចជាអណ្តែតនៅលើដុំពពកនិងពេញចិត្តចំពោះទស្សនីយភាព។
  • ស្រមៃដល់ចំនួនលេខ។ រាប់លេខតាមលំដាប់ ក៏ប៉ុន្តែចំនួនលេខដែលលើសពី១០០និង អវិជ្ជមាន១០០ នឹងអាចធ្វើអោយច្រឡំ។ ក៏ប៉ុន្តែអ្នកមិនត្រូវរាប់ជាចំនួនអវិជ្ជមានឡើយ។ អ្នកគួររាប់ចាប់ពីលេខ១០០មកសូន្យ និង ពីលេខ០ដល់១០០វិញ។  
    • កុំព្យាយាមស្រមៃចេញជារូបភាព។ គ្រាន់តែដឹងថាលេខផ្សេងទៀតគឺស្រពិចស្រពិលគឺជាការគ្រប់គ្រាន់។ អ្នកមិនចាំបាច់ស្រមៃអោយឃើញជាតួលេខនោះទេ។
ខ. គិតដល់ទីកន្លែងណាដែលស្ងប់ស្ងាត់ធ្វើអោយអ្នកបន្ធូរអារម្មណ៍។ អ្នកអាចគិតដល់ពីកន្លែងជាធម្មជាតិ រឺជាស្ថានសួគ៌នៃព្រលឹងដូចជា វិហាររឺប្រាសាទជាដើម។ គិតចេញពីអារម្មណ៍ថាអ្នកបានដើរកាត់គយគន់ទេសភាពនិងអារម្មណ៍នៃភាពស្ងើច។ ធ្វើអោយខ្លួនអ្នកហាក់ដូចជាស្ថិតនៅក្នុងនោះហើយព្យាយាមដាក់អារម្មណ៍ក្នុងទីនោះ។ អ្នកអាចស្រមៃដល់មនុស្សជាទីស្រឡាញ់របស់អ្នកផងដែរ។ អ្នកអាចសង្ឃឹមថាវានឹងក្លាយជាការពិតសម្រាប់អ្នកឆាប់ឆាប់។  
គ. បង្កើតរឿងរ៉ាវនៅក្នុងខួរក្បាលរបស់អ្នក។ កត្តានេះអាចជាការជួយអោយផ្នែកច្នៃប្រឌិតនៃខួរក្បាលរបស់អ្នកធ្វើការសម្រាក។ អ្នកអាចព្យាយាមនិទានរឿងប្រាប់ក្មេងៗ ដូចជាប្អូនបង្កើតរឺកូនៗរបស់អ្នក នៅពេលពួកគេគេងនៅលើគ្រែ។
  • ត្រូវប្រាកដថាបន្ទប់គឺងងឹត ទោះបីជាអ្នកនិទានរឿងប្រាប់អ្នកដទៃក៏ដោយ។
ឃ. បិទភ្នែក ដកដង្ហើមជ្រៅៗនិងគិតដល់រឿងរ៉ាវល្អៗនិងលុបចោលក្តីបារម្ភទាំងឡាយ។ 

៨. ការដោះស្រាយបញ្ហាដែលបង្កឡើងដោយដៃគូររបស់អ្នក
ក. រកបន្ទប់ស្ងាត់គេងផ្សេងពីគ្នាមួយយប់សិន 
ខ. ពិភាក្សាបញ្ហាជាមួយដៃគូរនៅពេលព្រឹក។ ព្យាយាមរកដំណោះស្រាយមួយសម្រាប់ភាគីទាំងសងខាង។
  • ប្រសិនបើបញ្ហានោះវាខ្លាំងក្លាពេក អ្នកគួរប្រើថ្នាំជំនួយខ្លះៗ។
គ. ប្រសិនបើបញ្ហាវានៅមានជារហូត ទោះបីជាជាដោយសារតែរងារ មានជម្ងឺរឺហេតុផលណាមួយក៏ដោយ អ្នកគួរគេងនៅបន្ទប់ដោយឡែកពីគ្នាលុះត្រាបញ្ហាត្រូវបានដោះស្រាយ។ 

ដកស្រង់និងបកប្រែចេញពីវែបសាយ WikiHow: 
http://www.wikihow.com/Fall-Asleep-Fast 

No comments:

Post a Comment