វិធីសាស្ត្រក្នុងការចៀសវាងភាពស្ងួតនៃភ្នែកដែលបណ្តាលមកពីការប្រើប្រាស់កុំព្យូទ័រ
អ្នកតែងសម្លឹងមើលកញ្ចក់កុំព្យូទ័ររបស់ខ្លួនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជា ហេតុបណ្តាលឲ្យគ្រាប់ភ្នែកមានសភាពស្ងួត។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអាចជួយ ដោះស្រាយបញ្ហានេះបាន។
១. ការព្រិចភ្នែក
នៅពេលដែលអ្នកសម្លឹងមើលកញ្ចក់កុំព្យូទ័ររបស់អ្នក
អ្នកព្រិចភ្នែកបានតែពាក់កណ្តាលជាងពេល ធម្មតាប៉ុណ្ណោះ ព្រោះអ្នកសម្លឹងដោយបើកភ្នែករបស់អ្នកព្រិមៗប៉ុណ្ណោះ ហើយភ្នែករបស់អ្នកគឺ មិនមែនប្រើសម្រាប់សម្លឹងទៅលើកញ្ចក់កុំព្យូទ័រជាប់រហូតនោះទេ។
វារអាចនឹងមានការពិបាក ចងចាំក្នុងការព្រិចភ្នែកអោយបានច្រើនដូច្នេះអ្នកគួរព្យាយាមឧស្សាហ៍ធ្មេចភ្នែករបស់អ្នកក្នុងរយៈពេល ២រឺ៣វិនាទី។
២.
វិធី ១០-១០-១០
ក្នុងរយៈពេល១០នាទី
សម្លឹងមើលវត្ថុអ្វីមួយក្នុងចម្ងាយ ១០ហ្វីត (៣០.៥ សង់ទីម៉ែត) ក្នុងរយៈពេល ១០វិនាទី
ដើម្បីអោយភ្នែករបស់អ្នកសម្របសម្រួលនឹងការសម្លឹងក្នុងចម្ងាយឆ្ងាយផងដែរ។ ដូច្នេះ ហើយ
វាធ្វើអោយភ្នែករបស់អ្នកបានត្រៀមជាស្រេចពេលដែលអ្នកងាកចេញពីកញ្ចក់កុំព្យូទ័រ។
៣. ការប្រើប្រាស់ពន្លឺកុំព្យូទ័រ
ប្រសិនបើអ្នកធ្វើអោយកញ្ចក់កុំព្យូទ័ររបស់អ្នកកាន់តែស្រទុំ
អ្នកនឹងរឹតតែងាយស្រួលក្នុងការអាន។
កញ្ចក់កុំព្យួទ័រគួរតែមានពន្លឺសមស្របជាមួយនឹងពន្លឺជុំវិញខ្លួនអ្នកនិងមិនគួរធ្វើអោយកុំកញ្ចក់កុំព្យូទ័រ របស់អ្នកហាក់ដូចជាប្រអប់ដែលមានពន្លឺសន្ធៅខ្លាំង
រឺ ខ្មៅងងឹតស្ល៊ប់នោះទេ។ អ្នកគួរទម្លាប់ ប្រើក្នុងកម្រិត Brightness: 0. និង Contrast in 80s
ក៏ប៉ុន្តែវាអាចនឹងប្រែប្រួលតាមប្រភេទកញ្ចក់។ Contrast គឺជាកម្រិតនៃពណ៌ដែលធៀបគ្នាទៅវិញទៅមក។
៤.
ចម្ងាយក្នុងការមើល
ថយចេញពីកញ្ចក់កុំព្យូទ័របន្តិច
តែកុំឆ្ងាយរហូតដល់ធ្វើអោយអ្នកប្រឹងសម្លឹងខ្លាំងក្នុងការអាន។ ១៦ ទៅ ២៤អ៊ីញ (៤០.៦៤ ទៅ
៦០.៩៦ សង់ទីម៉ែត) គឺជាចម្ងាយដែលសមស្រប
និងអាស្រ័យទៅលើ ដឺក្រេភ្នែករបស់អ្នកនិងទំហំនៃកញ្ចក់កុំព្យទ័រ។
គួរធ្វើអោយអត្ថបទនៅក្នុងកុំព្យួទ័ររបស់អ្នកមានទំហំ ធំដើម្បីងាយស្រួលក្នងការសម្លឹង។
៥.
ការកំណត់ម៉ោងក្នុងការប្រើកុំព្យូទ័រ
ប្រើកុំព្យូរទ័រអោយបានតិចតាមដែលអាចធ្វើទៅបាននិងកំណត់ម៉ោងក្នុងការប្រើ។
អ្នកគួរព្យាយាម វាយអត្ថបទអោយបានលឿន ព្រោះវាធ្វើអោយអ្នកអាចកាត់បន្ថយរយៈពេលនៅជាមួយកុំព្យូទ័រនិង អាចឈប់បានលឿន។
ប្រសិនបើអត្ថបទដែលអ្នកត្រូវអានវាជាប្រភេទអត្ថបទច្រើនទំព័រ អ្នកគួរ ព្រីនជាក្រដាស។
ប្រសិនបើភ្នែករបស់អ្នកមានបញ្ហាច្រើនជាមួយនឹងពន្លឺ
អ្នកគួរជ្រើសរើសការងារ ណាមួយដែលមិនត្រូវការប្រើប្រាស់កុំព្យូទ័រច្រើន។
ដកស្រង់
និង បកប្រែចេញពី វែបសាយ wikiHow៖
No comments:
Post a Comment