ឥទ្ធិពលមិនល្អនៃការរៀបការមុនអាយុ
បញ្ហាជាច្រើនតែងកើតមានឡើងដែលភរិយាស្វាមីអាចនឹងប្រឈមមុខនៅពេលដែលគេរៀបការ មុនអាយុ។ការរៀបការមុនអាយុដែលគេតែងសំដៅដល់ការរៀបការក្នុងវ័យក្មេងជាបញ្ហាសកល និងតែងជះឥទ្ធិពលដែលមានគ្រោះថ្នាក់និងបំផ្លាញដល់ពួកគេដែលភាគច្រើនត្រូវបានបង្ខិតបង្ខំ ក្នុងការបង្កើតចំណងមេត្រីភាព។
ការរៀបការក្នុងវ័យក្មេងជាបញ្ហាមួយដែលអាស្រ័យទៅនឹងកម្រិតនៃការអភិវឌ្ឍរបស់ប្រទេសរឺ ជាតិសាសន៍ណាមួយនិងជាទូទៅកើតមានរវាងក្មេងស្រីនិងបុរសវ័យចាស់។
មានតំបន់ជាច្រើន នៅលើពិភពលោកនេះដែលការរៀបការមុនវ័យគឺកើតឡើងដោយសារការបំពេញតំរូវការសង្គមនិងហិរញ្ញវត្ថុក្នុងគ្រួសារ។
មូលហេតុដែលនាំអោយមានការរៀបការមុនអាយុ
ការរៀបការក្នុងវ័យក្មេងអាចកើតឡើងដោយមូលហេតុមួយចំនួនដូចខាងក្រោម៖
- ដើម្បីបង្កើនស្ថានភាពសេដ្ឋកិច្ចនិងសង្គម
- សាសនាប្រពៃណី
- ភាពលម្អៀងនៃភេទនាំអោយមានការរៀបការមុនអាយុចំពោះនារីភេទ
- កង្វះការអប់រំ
- ជំនឿនិងការយល់ខុសទៅលើការរៀបការមុនអាយុ
- គំនៀបពីមនុស្សចាស់ក្នុងគ្រួសារនិងសង្គម
- ការគិតថា ការមានផ្ទៃពោះឆាប់រហ័សបង្កើតនូវគ្រួសារដ៏ធំនិងមានអ្នកស្នងវង្សត្រកូល
- មានសង្គមមួយចំនួនគិតថា ដើម្បីចៀសវាងនូវភាពហ្មងសៅដែលអាចកើតមានទៅលើ កូនស្រី វិធីល្អបំផុតនោះគឺការរៀបការពួកគេអោយបានឆាប់បំផុតក្នុងសង្គមនិយមបុរស។
ការរៀបការក្នុងវ័យក្មេងអាចបង្កនូវបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចខាងក្រោម៖
- ភាពតានតឹងផ្លូវចិត្តនិងស្មារតីដែលបង្កដោយការបង្ខិតបង្ខំផ្នែកផ្លូវភេទ ការបដិសេធទៅលើ សេរីភាពនិងការអភិវឌ្ឍបុគ្គលដោយសារការងារក្នុងផ្ទះសម្បែងឥឡូវនេះបានក្លាយជាបញ្ហា ដ៏ចំបងមួយ។
- ការបដិសេធចំពោះការអភិវឌ្ឍបុគ្គលនិងការអប់រំ
- កម្រិតនៃភាពចាស់ទុំក៏ជាបញ្ហាមួយដែលនារីវ័យក្មេងត្រូវបានគេរំពឹងក្នុងការបំពេញតួនាទី ជាម្តាយ
- នារីវ័យក្មេងអាចជួបប្រទះនូវបញ្ហាសុខភាពធ្ងន់ធ្ងរនៅពេលមានផ្ទៃពោះនិងសម្រាល
- បញ្ហាក្នុងការថែរក្សាកូន
- ការគម្រាមកំហែងក្នុងការឆ្លងជម្ងឺផ្លូវភេទនៅពេលដែលក្មេងស្រីវ័យក្មេងចូលប្រឡូកក្នុង បរិស្ថានបែបនេះ។
- នារីវ័យក្មេងគឺនៅមានចិត្តឆេវឆាវនិងមានៈ ដែលអាចងាយស្រួលក្នុងការឈានទៅដល់អំពើ ហិង្សាក្នុងគ្រួសារនិងការបែកបាក់។
- ភាពតានតឹងផ្លូវចិត្តនិងស្មារតីចំពោះនារីវ័យក្មេងគឺមានកម្រិតខ្ពស់ដោយសារពួកគេនៅមិន ទាន់ចាស់គ្រប់គ្រាន់ក្នុងការរៀបចំមាតុភាព បញ្ហាអាពាហ៍ពិពាហ៍និងសាច់ញាតិថ្លៃ។
ទោះបីជារដ្ឋាភិបាលនិងសង្គមកំពុងតែព្យាយាមយ៉ាងខ្លាំងក្នុងការលុបបំបាត់ការរៀបការមុនអាយុរឺ វ័យក្មេងតាមរយៈការឃោសនាបញ្ចុះបញ្ចូល
ការកំណត់ច្បាប់មាត្រា ការកំណត់គោលការណ៍ និងការគាំទ្របុគ្គលក៏ដោយ
ក៏វានៅតែជាសុបិន្តដ៏វែងឆ្ងាយសំរាប់ក្មេងស្រីដែលតែងទទួលការបង្ខិត បង្ខំក្នុងការបង្កើតសម្ព័ន្ធមេត្រីភាព។
ការរៀបការមុនអាយុបានកើតឡើងជាសន្សឹមៗនិងបានរីកសាយបន្តិចម្តងៗអាស្រ័យតាមកាលនិង តំបន់
ហើយឥឡូវក៏បានមកដល់ប្រទេសអាមេរិកផងដែរខណៈដែល
ក្មេងៗនៅក្នុងវ័យជំទង់ ឈានដល់ការបង្កើតចំណងជាមួយដៃគូរបស់ពួកគេយ៉ាងឯករាជ្យភាព។
ការរៀបការនៅវ័យក្មេង ភាគច្រើនត្រូវបានគេចាត់ទុកថាវាជាការបង្ខិតបង្ខំដែលគ្មានជម្រើស
ក៏ប៉ុន្តែពួកគេគ៏គួរតែទទួលបាន នូវការយល់ដឹងអំពីបញ្ហាបុគ្គលនិងសុខភាពដែលអាចធ្វើអោយជីវិត
របស់ពួកគេជួបនូវភាពសាំញ៉ាំ ជារៀងរហូតផងដែរ។
No comments:
Post a Comment