និយាមកម្មពាក្យបច្ចេកទេសនៃវីរុសគ្រុនផ្តាសាយប្រភេទ A(H7N9) ថ្ងៃទី ០៦ មេសា ២០១៣
Influenzavirus A Schematic |
បន្ទាប់ពីការពិគ្រោះយោបល់រវាងអ្នកជំនាញគ្រប់ថ្នាក់ដែលពាក់ព័ន្ធនៃ FAO OIE និង WHO មតិរួមត្រូវបានសម្រេចឡើងក្នុងការកំណត់ឈ្មោះនៃវីរុសគ្រុនផ្តាសាយប្រភេទ A(H7N9) ដែលត្រូវបានរកឃើញនាពេលថ្មីៗនេះក្នុងប្រទេសចិន។
- ការកំណត់ឈ្មោះគឺ វីរុសគ្រុនផ្តាសាយបក្សី ប្រភេទ A(H7N9) (Avian Influenza A(H7N9) virus) ដែលនឹងត្រូវប្រើនៅក្នុងវិទ្យាសាស្ត្រ/បច្ចេកវិទ្យារឺក៏សេចក្តីរាយការណ៌ផ្សេងទៀត។
- ឈ្មោះដែលបានកំណត់នឹងត្រូវបានធ្វើការកំណត់ផ្លាស់ប្តូរអាស្រ័យទៅលើកាលៈទេសៈ ជាក់ស្តែង។ឧទាហរណ៍៖
- ការបង្ករោគទៅលើមនុស្ស (ជម្ងឺ) ដែលបណ្តាលមកពី វីរុសគ្រុនផ្តាសាយប្រភេទ A(H7N9)
- ការបង្ករោគទៅលើសត្វមាន់ (ជម្ងឺ)
ដែលបណ្តាលមកពី វីរុសគ្រុនផ្តាសាយប្រភេទ A(H7N9) - ការបង្ករោគទៅលើសត្វជ្រូក (ជម្ងឺ) ដែលបណ្តាលមកពី វីរុសគ្រុនផ្តាសាយប្រភេទ A(H7N9)ប្រសិនបើបានរកឃើញនៅលើសត្វជ្រូក
- សម្រាប់ប្រព័ន្ធនៃការទំនាក់ទំនង ជាពិសេសគឺការកត់សម្គាល់តាមរយៈបណ្តាញសង្គមដូចជា twitter អាចជួយក្នុងការទាញយកនូវចំណុចសំខាន់បានភ្លាមៗ។ វាត្រូវបានគេស្នើសុំនូវពាក្យសព្ទមួយចំនួនដូចជា "H7N9", "H7N9 virus" ដែលត្រូវប្រើជាពាក្យកាត់តាមដែលត្រូវការ។
កិច្ចខំប្រឹងប្រែងក្នុងការសម្រេចនិយាមកម្មខាងលើនៃ FAO OIE និង WHO ត្រូវបានគេរំពឹងថាជាគន្លឹះក្នុងការទំនាក់ទំនងជាសកលគ្រប់លំដាប់ថ្នាក់។
អង្គការទាំង៣បានអះអាថានឹងធ្វើការប្រឹងប្រែងក្នុងកម្រិតខ្ពស់បំផុតដើម្បីឆ្លើយតបទៅនឹងការខិតខំស្រាវជ្រាវដែលរួមបញ្ចូលទាំង ពាក្យបច្ចេកទេស ដែលស្ថិតនៅក្នុងកាលៈទេសៈដ៏សាំញ៉ាំ និង ការផ្លាស់ប្តូរនិងអភិវឌ្ឍប្រព័ន្ធនៃការកំណត់ឈ្មោះដើម្បីសម្គាល់ពីព្រឹត្តិការណ៍ដែលស្រដៀងគ្នារឺមិនអាចរំពឹងទុកបាននាពេលអនាគត។
ដកស្រង់និងបកប្រែចេញពីឯកសារ PDF ដែលផ្សព្វផ្សាយដោយ WHO៖
http://www.who.int/influenza/human_animal_interface/influenza_h7n9/H7N9VirusNaming_16Apr13.pdf
ដកស្រង់និងបកប្រែចេញពីឯកសារ PDF ដែលផ្សព្វផ្សាយដោយ WHO៖
http://www.who.int/influenza/human_animal_interface/influenza_h7n9/H7N9VirusNaming_16Apr13.pdf
No comments:
Post a Comment