Pages

Common Cold



ជំងឺផ្តាសាយទូទៅ (Common Cold)

ជំងឺផ្តាសាយទូទៅគឺជាជំងឹដែលបង្ករោគដោយវីរុសនៅផ្លូវដង្ហើមផ្នែកខាងលើដែល វីរុសបង្ករោគចំបងនោះគឺ Rhinoviruses និង Coronaviruses
.រោគសញ្ញា
.មូលហេតុបង្កជំងឺ
. រោគសរីរសាស្ត្រ
.ការការពារបង្កា
. ការគ្រប់គ្រង
. ផលវិបាក

. រោគសញ្ញា
រោគសញ្ញាជាទូទៅគឺក្អក, ឈឺបំពង់ក, ហៀរ សំបោរ និង ស្ទះផ្លូវរន្ធច្រមុះ ជួនកាលមានរលាក សន្ធានភ្នែក,​ឈឺចុករោយសាច់ដុំ, អស់កំលាំង, ឈឺ ក្បាល, ​រងាញាក់ និង បាត់បង់ចំណង់អាហារ។ គ្រុន ក្តៅតែងតែកើតមានឡើងដែលមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឹគ្រុនផ្តាសាយឆ្លង(Influenza)  ក៏ប៉ុន្តែជំងឹគ្រុនផ្តាសាយឆ្លង (Influenza) តែងតែមានលក្ខណៈធ្ងន់ធ្ងរជាងនេះ។
 
. ការវិវត្តន៍របស់ជំងឹ


វីរុសចាប់ផ្តើមបញ្ចេញឥទ្ធិពលក្នុងរយៈពេល២ទៅ៦ម៉ោងក្រោយពីមានការជ្រៀតចូល។ រោគសញ្ញាតែងតែចាប់មានឡើងក្នុងរយៈពេល២ទៅ៥ថ្ងៃបន្ទាប់ពីមានការបង្ករោគ ក៏ប៉ុន្តែ មានពេលខ្លះកើតមានក្នុងរយៈពេលខ្លីត្រឹមតែ១០ម៉ោងក្រោយពីការជ្រៀតចូលប៉ុណ្ណោះ។ រោគ សញ្ញាស្តែងចេញខ្លាំងនៅ២ទៅ៣ថ្ងៃបន្ទាប់ពីរោគសញ្ញាដំបូងៗ ផ្ទុយពីជំងឺផ្តាសាយ(Influenza) ដែលរោគសញ្ញាដំបូងលេចឡើងក្នុងរយៈភ្លាមៗនិងមានរយៈពេលយូរ។ រោគសញ្ញាតែងត្រូវ បានធូរស្បើយទៅវិញដោយឯកឯងក្នុងពេល៧ទៅ១៩ថ្ងៃ តែអាចដល់៣អាទិត្យក៏មាន។ ចំពោះក្មេង មានក្អកក្នុងពេល១០ថ្ងៃមាន៣៥ទៅ៤០% និងបន្តក្អកក្នុងពេល២៥ថ្ងៃមាន១០%
ការបង្ករោគទៅលើផ្លូវដង្ហើមផ្នែកខាងលើ គឹឈឺក្រហាយបំពង់ក។ រោគសញ្ញាទូទៅ ផ្សេងទៀតគឹមានហៀរសំបោរ, ស្ទះដោយសារធាតុរាវ និងកណ្តាស់។ជារឿយៗតែងមាន ជាមួយនឹងការឈឺចុករោយសាច់ដុំ, អស់កំលាំង, រសាប់រសល់, ឈឺក្បាល, ខ្សោយៗ និង បាត់បង់ចំណង់អាហារ។

. រយៈពេលបង្ករោគ


អ្នកស្រាវជ្រាវបានសិក្សាទៅលើវីរុស Rhinovirus ដែលបានបង្កជំងឹផ្តាសាយនេះច្រើន ជាងជំងឹផ្តាសាយដ៏ទៃទៀត។ Rhinovirus ដែលបង្កជាជំងឹផ្តាសាយទូទៅ គឺមានការបង្ករោគ ខ្ពស់បំផុតក្នុងរយៈពេល៣ថ្ងៃពេលចេញរោគសញ្ញា។ហើយវាក៏ថយចុះឥទ្ធិពលបន្ទាប់ពី៣ថ្ងៃនេះ។
 
. មូលហេតុបង្កជំងឺ
  
ជំងឺផ្តាសាយទូទៅគឹជាការបង្ករោគដោយសារវីរុសនៅផ្លូវដង្ហើមខាងលើ។ វីរុសដែលបង្ករោគជាញឹកញាប់ នោះគឹ Rhinovirus (30-50%) ដែលជាវីរុសមួយប្រភេទនៃ Picornavirusដែលមាន៩៩ប្រភេទផ្សេៗគ្នា។ វីរុសផ្សេង ទៀតរួមមាន Coronavirus (10-15%), Influenza (5-15%), human parainfluenza viruses, human respiratory syncytial virus, adenoviruses និង metapneumovirus ជាសរុបមានវីរុសជាង ២០០ ប្រភេទ ខុសៗគ្នាដែលបង្កជំងឹផ្តាសាយទូទៅ។ Coronariruses តែងបង្កទៅលើមនុស្សពេញវ័យ។
 
. រោគសរីរសាស្ត្រ

ជំងឺផ្តាសាយទូទៅគឺជាជំងឺរបស់ផ្លូវដង្ហើមខាងលើ។ វាជាផ្នែកមួយនៃរលាកបំពង់ក។ ក្នុងជំងឺនេះការរលាក គឹត្រូវបានបង្កដោយការបង្ករោគដោយវីរុសនៅផ្នែក ខាងលើបង្អស់នៃបំពង់ក(ដើមក) ដែលធ្លាក់ចុះក្រោម ពីខាងក្រោយច្រមុះមកមាត់។ 

.ការការពារបង្កា

ការការពារដែលល្អបំផុតគឺនៅឲ្យឆ្ងាយពីមនុស្សដែលមានការបង្ករោគរួច ហើយនិង កន្លែងដែលមានការបង្ករោគជារឿយៗ។
            ការលាងដៃឲ្យបានទៀងទាត់គឺត្រូវបានណែនាំក្នុងការកាត់បន្ថយការបញ្ជូនវីរុសផ្តាសាយនិងភ្នាក់ងារបង្កជំងឹផ្សេងៗទៀតពេលដែលមានការប៉ះពាល់ផ្ទាល់។ វីរុសផ្តាសាយ Rhinovirus អាចត្រូវបានរកឃើញនៅលើប្រអប់ដៃប្រហែល៤០%នៃមនុស្សពេញវ័យ និង បរិមាណនៃវីរុសដែលត្រូវបានរកឃើញនៅលើប្រអប់ដៃគឹជាទូទៅតែងតែមានឥទ្ធិពលខ្លាំង ជាងវីរុសដែលត្រូវបានរកឃើញក្នុងការក្អកនិងកណ្តាស់។
  • ការលាងដៃជាមួយសាប៊ូនិទឹកគឺត្រូវបានណែនាំ។ សកម្មភាពយន្តការនៃការលាងដៃ ដោយត្រដុសជាមួយសាប៊ូ, លាងជំរះជាមួយទឹក និងសំងួតបានត្រឹមត្រូវបានកំចាត់ នូវភាគល្អិតនៃវីរុសចេញពីប្រអប់ដៃ។
  • ការធ្វើអនាម័យដៃជាមួយនឹងអាល់កុល គឹមានការការពារបានតិចតួចបំផុតចំពោះការ បង្ករោគផ្លូវដង្ហើមខាងលើជាពិសេសចំពោះកូនក្មេង។
  • ដោយសារតែជំងឺផ្តាសាយទូទៅបង្កដោយវីរុសមិនមែនបាក់តេរី សាប៊ូប្រឆាំងនឹង បាក់តេរីគឺមិនប្រសើរដូចសាប៊ូទូទៅសំរាប់កំចាត់នូវវីរុសពីស្បែករឺផ្ទៃផ្សេងៗទៀតឡើយ
  • អ៊ីយ៉ូឌីនអាក់កឺ(Aqueous Iodine) ត្រូវបានរកឃើញដែលអាចទុកចិត្តបានក្នុងការកំចាត់ វីរុសពីស្បេកមនុស្ស តែទោះជាយ៉ាងណាវាមិនត្រូវគេទទួលក្នុងការប្រើជាទូទៅឡើយ ដោយសារវាធ្វើឲ្យខូចពណ៍និងធ្វើអោយស្បែកស្ងួត។


. ការគ្រប់គ្រង
            . តាមរោគសញ្ញា
            ការព្យាបាលតាមរោគសញ្ញាដើម្បីឲ្យធូរស្រាលរួមមានការបំបាត់ការឈឺចាប់និងប្រឆាំងការគ្រុនធម្មតាៗដោយប្រើ ibuprofen  និង acetaminophen (paracetamol) ភស្តុតាងមិនបាន បង្ហាញថាថ្នាំក្អកមានប្រសិទ្ធភាពជាងការប្រើថ្នាំបំបាត់ការឈឺចាប់សាមញ្ញៗឡើយហើយក៏មិនត្រូវបានណែនាំឲ្យប្រើចំពោះក្មេងដែរដោយហេតុកង្វះនូវភស្តុតាងគាំទ្រពីប្រសិទ្ធភាពនិងផលប៉ះពាល់របស់វា។
            រោគសញ្ញានៃការហៀរសំបោរ អាចកាត់បន្ថយបានដោយប្រើantihistamine ជំនាន់ទី១ ទោះជាយ៉ាងណា វាអាចបណ្តាលឲ្យដេកស្ទើរលក់ស្ទើរភ្ញាក់និងផលប៉ះពាល់ផ្សេងៗទៀត។ ការបំបាត់ការស្ទះដោយសារធាតុរាវ ដូចជាការប្រើ Pseudoephedrine គឹមានប្រសិទ្ធភាព ចំពោះមនុស្សពេញវ័យ ប៉ុន្តែមិនចំពោះក្មេងឡើយ។ Anticholinergics ដូចជា Ipratropium ដែលជាស៉្ប្រាយប្រើតាមច្រមុះអាចកាត់បន្ថយរោគសញ្ញាហៀរសំបោរដោយមានផលប៉ះពាល់តិចជាង។
            មធ្យោបាយ chest vapor rub   មានប្រសិទ្ធភាពក្នុងការកាត់ បន្ថយការក្អកយប់, ការស្ទះ និងការពិបាកដេក។
            សំរាកឲ្យបានគ្រប់គ្រាន់, ទទួលទានសារធាតុរាវដើម្បីរក្សា ជាតិទឹកក្នុងខ្លួន និងខ្ពុរមាត់ជាមួយទឹកអំបិលក្តៅឧណ្ហៗ
 
            . អង់ទីប៊ីយ៉ូទិក និង អង់ទីវីរ៉ាល់(Antibiotics & Antivirals)
    អង់ទីប៊ីយ៉ូទិកគ្មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងការបង្ករោគដោយវីរុសឡើយទាំងវីរុសផ្តាសាយក៏ដូចគ្នាហើយផលប៉ះពាល់របស់វាផ្តល់នូវទុក្ខទោសទាំងស្រុង។ មិនមានការអះអាង ឲ្យប្រើថ្នាំអង់ទីវីរ៉ាល់សំរាប់ជំងឺផ្តាសាយទូទៅទោះបីជាមានការស្រាវជ្រាវរកឃើញពីប្រសិទ្ធភា ពវាក៏ដោយ។
 
            . ការព្យាបាលជំនួស

  • ទឹកឃ្មុំ អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការក្អកនិងជួយឲ្យក្មេងដេកលក់ស្រួល ជាងការព្យាបាលដោយប្រើ dextromethorphan
  • ជាតិស័ង្កសី កាត់បន្ថយនូវការចុះខ្សោយមុខងារប្រព័ន្ធការពារ។ វាត្រូវបានគេណែនាំថា អាចបង្ការឥទ្ធិពលRhinovirus និងកាត់បន្ថយការរលាក។
  • វីតាមីន សេ (Vitamin C)  វាមិនបានចូលរួមក្នុងការការពាររឺព្យាបាលជំងឺផ្តាសាយទូទៅ នេះឡើយវាគ្រាន់តែកាត់បន្ថយរយៈពេលនៃជំងឺតែប៉ុណ្ណោះ។
  • សារធាតុEchinacea កាត់បន្ថយការចូលចិត្តវិវត្តន៍របស់រោគសញ្ញាគ្រុនផ្តាសាយដោយ វីរុសបានប្រហែលពាក់កណ្តាល។


. ផលវិបាក

            ជំងឺគ្រុនផ្តាសាយទូទៅគឹជាទូទៅមិនបង្ករផលវិបាកធ្ងន់ធ្ងរឡើង ហើយអាស្រ័យលើអ្នកជំងឺ ម្នាក់ៗ។ ជំងឹរលាកសួតគឹជាផលវិបាកដែលអាចកើតមានឡើង។

ដកស្រង់, បកប្រែ និងសង្ខេប ចេញពី WEBSITE: 

No comments:

Post a Comment