ជំងឺផ្តាសាយទូទៅ (Common
Cold)
ជំងឺផ្តាសាយទូទៅគឺជាជំងឹដែលបង្ករោគដោយវីរុសនៅផ្លូវដង្ហើមផ្នែកខាងលើដែល វីរុសបង្ករោគចំបងនោះគឺ Rhinoviruses និង Coronaviruses។
១.រោគសញ្ញា
២.មូលហេតុបង្កជំងឺ
៣. រោគសរីរសាស្ត្រ
៤.ការការពារបង្កា
៥. ការគ្រប់គ្រង
៦. ផលវិបាក
១. រោគសញ្ញា
រោគសញ្ញាជាទូទៅគឺក្អក,
ឈឺបំពង់ក, ហៀរ
សំបោរ និង
ស្ទះផ្លូវរន្ធច្រមុះ ជួនកាលមានរលាក
សន្ធានភ្នែក,ឈឺចុករោយសាច់ដុំ,
អស់កំលាំង, ឈឺ
ក្បាល, រងាញាក់
និង បាត់បង់ចំណង់អាហារ។
គ្រុន ក្តៅតែងតែកើតមានឡើងដែលមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឹគ្រុនផ្តាសាយឆ្លង(Influenza) ក៏ប៉ុន្តែជំងឹគ្រុនផ្តាសាយឆ្លង
(Influenza) តែងតែមានលក្ខណៈធ្ងន់ធ្ងរជាងនេះ។
ក. ការវិវត្តន៍របស់ជំងឹ
វីរុសចាប់ផ្តើមបញ្ចេញឥទ្ធិពលក្នុងរយៈពេល២ទៅ៦ម៉ោងក្រោយពីមានការជ្រៀតចូល។
រោគសញ្ញាតែងតែចាប់មានឡើងក្នុងរយៈពេល២ទៅ៥ថ្ងៃបន្ទាប់ពីមានការបង្ករោគ
ក៏ប៉ុន្តែ
មានពេលខ្លះកើតមានក្នុងរយៈពេលខ្លីត្រឹមតែ១០ម៉ោងក្រោយពីការជ្រៀតចូលប៉ុណ្ណោះ។
រោគ សញ្ញាស្តែងចេញខ្លាំងនៅ២ទៅ៣ថ្ងៃបន្ទាប់ពីរោគសញ្ញាដំបូងៗ
ផ្ទុយពីជំងឺផ្តាសាយ(Influenza) ដែលរោគសញ្ញាដំបូងលេចឡើងក្នុងរយៈភ្លាមៗនិងមានរយៈពេលយូរ។
រោគសញ្ញាតែងត្រូវ បានធូរស្បើយទៅវិញដោយឯកឯងក្នុងពេល៧ទៅ១៩ថ្ងៃ
តែអាចដល់៣អាទិត្យក៏មាន។ ចំពោះក្មេង
មានក្អកក្នុងពេល១០ថ្ងៃមាន៣៥ទៅ៤០% និងបន្តក្អកក្នុងពេល២៥ថ្ងៃមាន១០%។
ការបង្ករោគទៅលើផ្លូវដង្ហើមផ្នែកខាងលើ
គឹឈឺក្រហាយបំពង់ក។ រោគសញ្ញាទូទៅ
ផ្សេងទៀតគឹមានហៀរសំបោរ, ស្ទះដោយសារធាតុរាវ
និងកណ្តាស់។ជារឿយៗតែងមាន ជាមួយនឹងការឈឺចុករោយសាច់ដុំ,
អស់កំលាំង, រសាប់រសល់,
ឈឺក្បាល, ខ្សោយៗ
និង បាត់បង់ចំណង់អាហារ។
ខ. រយៈពេលបង្ករោគ
អ្នកស្រាវជ្រាវបានសិក្សាទៅលើវីរុស
Rhinovirus
ដែលបានបង្កជំងឹផ្តាសាយនេះច្រើន ជាងជំងឹផ្តាសាយដ៏ទៃទៀត។
Rhinovirus
ដែលបង្កជាជំងឹផ្តាសាយទូទៅ គឺមានការបង្ករោគ
ខ្ពស់បំផុតក្នុងរយៈពេល៣ថ្ងៃពេលចេញរោគសញ្ញា។ហើយវាក៏ថយចុះឥទ្ធិពលបន្ទាប់ពី៣ថ្ងៃនេះ។
២. មូលហេតុបង្កជំងឺ
ជំងឺផ្តាសាយទូទៅគឹជាការបង្ករោគដោយសារវីរុសនៅផ្លូវដង្ហើមខាងលើ។
វីរុសដែលបង្ករោគជាញឹកញាប់ នោះគឹ
Rhinovirus (30-50%) ដែលជាវីរុសមួយប្រភេទនៃ
Picornavirusដែលមាន៩៩ប្រភេទផ្សេៗគ្នា។
វីរុសផ្សេង ទៀតរួមមាន Coronavirus
(10-15%), Influenza
(5-15%), human parainfluenza viruses, human respiratory syncytial
virus, adenoviruses និង metapneumovirus។
ជាសរុបមានវីរុសជាង ២០០
ប្រភេទ ខុសៗគ្នាដែលបង្កជំងឹផ្តាសាយទូទៅ។
Coronariruses
តែងបង្កទៅលើមនុស្សពេញវ័យ។
៣. រោគសរីរសាស្ត្រ
ជំងឺផ្តាសាយទូទៅគឺជាជំងឺរបស់ផ្លូវដង្ហើមខាងលើ។
វាជាផ្នែកមួយនៃរលាកបំពង់ក។ ក្នុងជំងឺនេះការរលាក
គឹត្រូវបានបង្កដោយការបង្ករោគដោយវីរុសនៅផ្នែក
ខាងលើបង្អស់នៃបំពង់ក(ដើមក)
ដែលធ្លាក់ចុះក្រោម ពីខាងក្រោយច្រមុះមកមាត់។
៤.ការការពារបង្កា
ការការពារដែលល្អបំផុតគឺនៅឲ្យឆ្ងាយពីមនុស្សដែលមានការបង្ករោគរួច
ហើយនិង កន្លែងដែលមានការបង្ករោគជារឿយៗ។
ការលាងដៃឲ្យបានទៀងទាត់គឺត្រូវបានណែនាំក្នុងការកាត់បន្ថយការបញ្ជូនវីរុសផ្តាសាយនិងភ្នាក់ងារបង្កជំងឹផ្សេងៗទៀតពេលដែលមានការប៉ះពាល់ផ្ទាល់។
វីរុសផ្តាសាយ Rhinovirus អាចត្រូវបានរកឃើញនៅលើប្រអប់ដៃប្រហែល៤០%នៃមនុស្សពេញវ័យ
និង បរិមាណនៃវីរុសដែលត្រូវបានរកឃើញនៅលើប្រអប់ដៃគឹជាទូទៅតែងតែមានឥទ្ធិពលខ្លាំង
ជាងវីរុសដែលត្រូវបានរកឃើញក្នុងការក្អកនិងកណ្តាស់។
- ការលាងដៃជាមួយសាប៊ូនិទឹកគឺត្រូវបានណែនាំ។ សកម្មភាពយន្តការនៃការលាងដៃ ដោយត្រដុសជាមួយសាប៊ូ, លាងជំរះជាមួយទឹក និងសំងួតបានត្រឹមត្រូវបានកំចាត់ នូវភាគល្អិតនៃវីរុសចេញពីប្រអប់ដៃ។
- ការធ្វើអនាម័យដៃជាមួយនឹងអាល់កុល គឹមានការការពារបានតិចតួចបំផុតចំពោះការ បង្ករោគផ្លូវដង្ហើមខាងលើជាពិសេសចំពោះកូនក្មេង។
- ដោយសារតែជំងឺផ្តាសាយទូទៅបង្កដោយវីរុសមិនមែនបាក់តេរី សាប៊ូប្រឆាំងនឹង បាក់តេរីគឺមិនប្រសើរដូចសាប៊ូទូទៅសំរាប់កំចាត់នូវវីរុសពីស្បែករឺផ្ទៃផ្សេងៗទៀតឡើយ
- អ៊ីយ៉ូឌីនអាក់កឺ(Aqueous Iodine) ត្រូវបានរកឃើញដែលអាចទុកចិត្តបានក្នុងការកំចាត់ វីរុសពីស្បេកមនុស្ស តែទោះជាយ៉ាងណាវាមិនត្រូវគេទទួលក្នុងការប្រើជាទូទៅឡើយ ដោយសារវាធ្វើឲ្យខូចពណ៍និងធ្វើអោយស្បែកស្ងួត។
៥. ការគ្រប់គ្រង
ក. តាមរោគសញ្ញា
ការព្យាបាលតាមរោគសញ្ញាដើម្បីឲ្យធូរស្រាលរួមមានការបំបាត់ការឈឺចាប់និងប្រឆាំងការគ្រុនធម្មតាៗដោយប្រើ
ibuprofen និង
acetaminophen (paracetamol)។
ភស្តុតាងមិនបាន បង្ហាញថាថ្នាំក្អកមានប្រសិទ្ធភាពជាងការប្រើថ្នាំបំបាត់ការឈឺចាប់សាមញ្ញៗឡើយហើយក៏មិនត្រូវបានណែនាំឲ្យប្រើចំពោះក្មេងដែរដោយហេតុកង្វះនូវភស្តុតាងគាំទ្រពីប្រសិទ្ធភាពនិងផលប៉ះពាល់របស់វា។
រោគសញ្ញានៃការហៀរសំបោរ
អាចកាត់បន្ថយបានដោយប្រើantihistamine
ជំនាន់ទី១ ទោះជាយ៉ាងណា
វាអាចបណ្តាលឲ្យដេកស្ទើរលក់ស្ទើរភ្ញាក់និងផលប៉ះពាល់ផ្សេងៗទៀត។
ការបំបាត់ការស្ទះដោយសារធាតុរាវ ដូចជាការប្រើ
Pseudoephedrine
គឹមានប្រសិទ្ធភាព ចំពោះមនុស្សពេញវ័យ
ប៉ុន្តែមិនចំពោះក្មេងឡើយ។ Anticholinergics
ដូចជា Ipratropium ដែលជាស៉្ប្រាយប្រើតាមច្រមុះអាចកាត់បន្ថយរោគសញ្ញាហៀរសំបោរដោយមានផលប៉ះពាល់តិចជាង។
មធ្យោបាយ chest vapor rub មានប្រសិទ្ធភាពក្នុងការកាត់
បន្ថយការក្អកយប់, ការស្ទះ
និងការពិបាកដេក។
សំរាកឲ្យបានគ្រប់គ្រាន់,
ទទួលទានសារធាតុរាវដើម្បីរក្សា ជាតិទឹកក្នុងខ្លួន
និងខ្ពុរមាត់ជាមួយទឹកអំបិលក្តៅឧណ្ហៗ
។
ខ. អង់ទីប៊ីយ៉ូទិក និង អង់ទីវីរ៉ាល់(Antibiotics & Antivirals)
អង់ទីប៊ីយ៉ូទិកគ្មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងការបង្ករោគដោយវីរុសឡើយទាំងវីរុសផ្តាសាយក៏ដូចគ្នាហើយផលប៉ះពាល់របស់វាផ្តល់នូវទុក្ខទោសទាំងស្រុង។
មិនមានការអះអាង ឲ្យប្រើថ្នាំអង់ទីវីរ៉ាល់សំរាប់ជំងឺផ្តាសាយទូទៅទោះបីជាមានការស្រាវជ្រាវរកឃើញពីប្រសិទ្ធភា
ពវាក៏ដោយ។
គ. ការព្យាបាលជំនួស
- ទឹកឃ្មុំ អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការក្អកនិងជួយឲ្យក្មេងដេកលក់ស្រួល ជាងការព្យាបាលដោយប្រើ dextromethorphan។
- ជាតិស័ង្កសី កាត់បន្ថយនូវការចុះខ្សោយមុខងារប្រព័ន្ធការពារ។ វាត្រូវបានគេណែនាំថា អាចបង្ការឥទ្ធិពលRhinovirus និងកាត់បន្ថយការរលាក។
- វីតាមីន សេ (Vitamin C) វាមិនបានចូលរួមក្នុងការការពាររឺព្យាបាលជំងឺផ្តាសាយទូទៅ នេះឡើយវាគ្រាន់តែកាត់បន្ថយរយៈពេលនៃជំងឺតែប៉ុណ្ណោះ។
- សារធាតុEchinacea កាត់បន្ថយការចូលចិត្តវិវត្តន៍របស់រោគសញ្ញាគ្រុនផ្តាសាយដោយ វីរុសបានប្រហែលពាក់កណ្តាល។
៦. ផលវិបាក
ជំងឺគ្រុនផ្តាសាយទូទៅគឹជាទូទៅមិនបង្ករផលវិបាកធ្ងន់ធ្ងរឡើង ហើយអាស្រ័យលើអ្នកជំងឺ ម្នាក់ៗ។
ជំងឹរលាកសួតគឹជាផលវិបាកដែលអាចកើតមានឡើង។
ដកស្រង់, បកប្រែ
និងសង្ខេប ចេញពី
WEBSITE: